Month: December 2020

អំណោយទាននៃការនិយាយ ក្នុងពេលបុណ្យណូអែល

ការ​វះ​កាត់​បន្ទាប់​ពី​ជំងឺ​ដាច់​សរសៃ​ឈាម បាន​បណ្តាល​ឲ្យ​លោក​ថម(Tom) បាត់​បង់​សមត្ថ​ភាព​ក្នុង​ការ​និយាយ ហើយ​គាត់​ក៏បាន​ប្រឈម​មុខ​ដាក់​ការ​ស្តានិតិសម្បទា​ឡើង​វិញ ដែល​ជា​ដំណើរ​ដ៏​វែង​ឆ្ងាយ។ ប៉ុន្មាន​សប្តាហ៍​ក្រោយ​មក យើង​មាន​ការ​ភ្ញាក់ផ្អើល និង​មាន​អំណរ​ណាស់ ពេល​ដែល​ឃើញ​គាត់ មក​ចូល​រួម​ការ​ប្រារព្ធ​ពិធី​បុណ្យ​អរ​ព្រះ​គុណ​ព្រះ នៅ​ក្នុង​ព្រះ​វិហារ​យើង។ យើង​កាន់​តែ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ឃើញ​គាត់ក្រោក​ឈ ហើយ​និយាយ។

គាត់​បាន​និយាយ​រដិប​រដុប ហើយ​និយាយ​ច្រំ​ដែល ដោយ​ពិបាក​រក​ពាក្យ​និយាយ ហើយ​ក៏​បាន​ច្រឡំ​កាល​បរិច្ឆេទ និង​ពេល​វេលា។ ប៉ុន្តែ យើង​អាច​ដឹង​ច្បាស់​ថា គាត់​កំពុង​តែ​ពោល​សរសើរ​ដំកើង​ព្រះ! យើងអាណិត​គាត់ ដែល​បាន​ជួប​ការ​ឈឺ​ចាប់​ច្រើនយ៉ាង​នេះ តែទី​បន្ទាល់​របស់​គាត់​បាន​ធ្វើ​ជា​ព្រះ​ពរ​ដ៏​ធំ​សម្រាប់​យើង​នៅ​ថ្ងៃ​នោះ។​

នៅ​ក្នុង​រឿង​ដើម​កំណើត​នៃ​បុណ្យ​ណូអែល យើង​ឃើញ​ថា មាន​បុរស​ម្នាក់​បាន​បាត់​បង់​សមត្ថ​ភាព​និយាយ​ផង​ដែរ។ ទេវតា កាព្រីយ៉ែល​បាន​មក​ជួប​លោក​សាការី ដែល​ជា​សង្ឃ​របស់​ព្រះ ហើយ​ក៏​បាន​ប្រាប់​គាត់​ថា  គាត់​នឹង​ក្លាយ​ជា​ឪពុក​របស់​ហោរា​ដ៏អស្ចារ្យ​ម្នាក់​(មើល លូកា ១:១១-១៧)។ លោក​សាការី និង​ភរិយា​គាត់ មាន​វ័យ​ចាស់​ណាស់​ហើយ ដូច​នេះ គាត់​ក៏​មាន​ការ​សង្ស័យ ចំពោះ​អ្វី​ដែល​ទេវតា​បាន​ប្រាប់​គាត់។​ ហេតុ​នេះ​ហើយ ទេវតា​កាពី​ព្រីយ៉ែល​ក៏​បាន​ប្រាប់​គាត់​ថា គាត់​នឹង ​ត្រូវ​គ និយាយ​មិន​បាន ដរាប​ដល់​ថ្ងៃ​ដែល​ការ​ទាំង​នេះ​កើត​មក(ខ.២០)។

ថ្ងៃ​នោះ​ក៏​បាន​មក​ដល់។ ​ក្នុង​ពិធី​ដាក់​ឈ្មោះ​ឲ្យ​កូន​ដែល​បាន​ចាប់​កំណើត​ដោយ​ការ​អស្ចារ្យ​នោះ លោក​សាការី​ក៏​អាច​និយាយឡើង​វិញ។ គាត់​ក៏​បាន​ចាប់​ផ្តើម​និយាយ ដោយ​ពោល​ពាក្យ​សរសើរ​ដំកើង​ព្រះ​(ខ.៦៤)។ បន្ទាប់​មក គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា “សូម​ឲ្យ​ព្រះអម្ចាស់ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល បាន​ប្រកប​ដោយ​ព្រះគុណ ពី​ព្រោះ​ទ្រង់​បាន​ទត​មើល ហើយ​ប្រោស​លោះ​រាស្ត្រ​ទ្រង់”(ខ.៦៨)។

លោក​ថម…

ការតយុទ្ធ ដោយការអធិស្ឋាន

ជីវិត​របស់​លោក​ដេននីស(Dennis) បាន​ផ្លាស់​ប្រែ បន្ទាប់​ពី​មនុស្ស​ម្នាក់​បាន​ឲ្យ​ព្រះ​គម្ពីរ​សញ្ញាថ្មី​មួយ​ក្បាល មក​គាត់។ គាត់បាន​អាន​ព្រះ​គម្ពីរ​នោះយ៉ាង​ជក់​ចិត្ត ហើយ​ក៏​ដាក់​តាម​ខ្លួន​ជា​និច្ច។ ក្នុង​រយៈ​ពេល​៦​ខែ ព្រឹត្តិការណ៍​សំខាន់​ៗ​ពីរ​បាន​កើត​ឡើង ដែល​បាន​ធ្វើ​ឲ្យ​ជីវិត​គាត់​ផ្លាស់​ប្រែ។ គាត់​បាន​ទទួល​ជឿ​ព្រះ​យេស៊ូវ ដោយ​ទទួល​យក​ការ​អត់​ទោស​បាប​ពី​ព្រះ​អង្គ ហើយ​គាត់​ក៏​បាន​ទៅ​ពិនិត្យ​សុខ​ភាព ឃើញ​មាន​សាច់​ដុះ​ក្នុង​ខួរ​ក្បាល បន្ទាប់​ពី​គាត់​មាន​ជម្ងឺ​ឈឺ​ក្បាល​ធ្ងន់​ធ្ងរ។ ដោយ​សារ​គាត់​មាន​ការ​ឈឺ​ចាប់​ខ្លាំង គាត់​មិន​អាច​ក្រោក​ទៅ​ធ្វើ​ការ​បាន​ទេ។ នៅ​ពេល​យប់​មួយ​នោះ គាត់​មាន​ការ​ឈឺ​ចាប់​ខ្លាំង គេង​មិន​បាន គាត់​ក៏បាន​ស្រែក​រក​ព្រះ។ ទី​បំផុត គាត់​ក៏​បាន​គេង​លក់ នៅ​ម៉ោង​ប្រហែល​៤​កន្លះ​ទៀប​ភ្លឺ។​

ការ​ឈឺ​ចាប់​ផ្នែក​រូប​កាយ អាច​បណ្តាល​ឲ្យ​យើង​ស្រែក​រក​ព្រះ ប៉ុន្តែ ស្ថាន​ភាព​ដ៏​ឈឺ​ចាប់​ផ្សេង​ទៀត ក៏​ជំរុញ​យើង​ឲ្យ​រត់​ទៅ​រក​ព្រះ​អង្គ​ផង​ដែរ។ នៅ​គ្រា​សញ្ញា​ចាស់ ពេល​ដែល​លោក​យ៉ាកុប​កំពុង​ស្ថិត​ក្នុង​ភាព​អស់​សង្ឃឹម គាត់​ក៏​បាន​ជួប​ជា​មួយ​ព្រះ​អម្ចាស់​(លោកុប្បត្តិ ៣២:២៤-៣២)។ កាល​នោះ គាត់​មាន​រឿង​ក្នុង​គ្រួសារ​ដែល​មិន​ទាន់​បាន​បញ្ចប់។ គាត់​បាន​ធ្វើ​ខុស​មកលើ​លោក​អេសាវ​ដែល​ជា​បង​ប្អូន​ភ្លោះ​របស់​គាត់​(ជំពូក២៧) ហើយ​គាត់​ខ្លាច​លោក​អេសាវ​សង​សឹក ដោយ​គ្មាន​ការ​លើក​លែង។ ខណៈ​ពេល​ដែល​គាត់​ស្វែង​រក​ជំនួយ​មក​ពី​ព្រះ ក្នុង​ស្ថាន​ភាព​ដ៏​ពិបាក​នោះ គាត់ក៏​បាន​ជួប​ព្រះ​មុខ​ទល់​នឹង​មុខ​(៣២:៣០) ហើយ​ជីវិត​គាត់​ក៏​មាន​ការ​ផ្លាស់​ប្តូរ។​

លោក​ដេន​នីស​ក៏​បាន​ជួប​ការ​ផ្លាស់​ប្តូរ​ផង​ដែរ។ បន្ទាប់​ពី​គាត់​បាន​ទូល​អង្វរ​ដល់​ព្រះ ដោយ​ការ​អធិស្ឋាន គាត់​ក៏​មាន​កម្លាំងក្រោក​ពី​គ្រែ​រួច ហើយ​វេជ្ជ​បណ្ឌិត​ក៏​បាន​ពិនិត្យ​សុខ​ភាព​គាត់​ម្តង​ទៀត តែ​មិន​ឃើញ​មាន​សាច់​ដុះ​ក្នុង​ខួរ​ក្បាល​គាត់​ទៀត​ឡើយ។ ​ព្រះ​ទ្រង់​មិន​តែង​តែ​សម្រេច​ព្រះ​ទ័យ​ប្រោស​យើង​ឲ្យ​ជា ដោយ​ការ​អស្ចារ្យ​ គ្រប់​ពេល​នោះ​ឡើយ តែ​យើង​អាច​ទុក​ចិត្ត​ថា ព្រះ​អង្គ​តែង​តែ​ឮ​ពាក្យ​យើង​អធិស្ឋាន ហើយ​នឹង​ប្រទាន​​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ ក្នុង​ស្ថាន​ភាព​របស់​យើង។ ពេល​ណាយើង​ជួប​ភាព​អស់​សង្ឃឹម ឬ​ទាល់​ច្រក ចូរ​យើង​អធិស្ឋាន​ដោយ​ចិត្ត​ស្មោះ​ត្រង់ ដល់​ព្រះ​អង្គ ហើយ​ថ្វាយ​លទ្ធ​ផល​ឲ្យ​ព្រះ​អង្គ​ជាអ្នក​សម្រេច!—Arthur Jackson

ហេតុអ្វីការមើលរូបអាសអាភាស មានគ្រោះថ្នាក់យ៉ាងនេះ?

ហេតុ​អ្វី​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​មើល​រូប​អាស​អាភាស? គេ​បាន​មើល​វា ហាក់​ដូច​ជា​មិន​មាន​បញ្ហា​អ្វី​ទេ មែន​ទេ? រូប​អាសអាភាស​បាន​ក្លាយ​ជា ផ្នែក​មួយ​នៃ​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ របស់​ពួក​គេ។ តាម​ពិត “រូបអាស​អាភាស” គឺ​ជា​ចំណី​ភ្នែក និង​អារម្មណ៍​ដ៏​គ្រោះ​ថ្នាក់។

ប៉ុន្តែ តើ​វា​គ្រាន់​តែ​ជា​បញ្ហា​ដែល​កើត​មាន​ជា​ធម្មតា​​មែន​ឬ? ការ​មើល​រូប ឬ​វីដេអូ​អាសអាភាស ពី​ដំបូង ធ្វើ​ឲ្យ​មាន​ចិត្ត​រំភើប​។ តែ​មិន​យូរ​ប៉ុន្មាន វា​ក៏​បាន​ក្លាយ​ជា​ទម្លាប់ ក្នុង​ការ​រស់​នៅ។ វា​ក៏​បាន​គ្រប់​គ្រង និង​ទាម​ទា​យើង ឲ្យ​ផ្តោត​ចិត្ត​ទៅ​លើ​វា ហើយ​យើង​ក៏​មាន​អារម្មណ៍​ថា យឺត​ពេល​ហើយ វា​មិន​ព្រម​ដោះ​លែង​យើង​ទេ។ វា​មានផល​ប៉ះ​ពាល់​មក​លើ​ការ​ឲ្យ​តម្លៃ​ខ្លួន​ឯង ទំនាក់​ទំនង សមត្ថ​ភាព​នៅ​ក្នុង​ការ​បើក​ចំហរ ការ​រំពឹង​ចង់​បាន​ខាង​ផ្លូវ​ភេទ ហើយ​ក៏ប៉ះ​ពាល់​សុខ​ភាព​ផ្លូវ​ចិត្ត​ផង​ដែរ។ វា​មិន​មែន​ជា​អាថ៌​កំបាំង​ដ៏​អាក្រក់​តូច​មួយ តែ​វា​មាន​គ្រោះ​ថ្នាក់ និង​នាំ​មក​នូវ​ការ​បង្ខូច​បំផ្លាញ ដែល​នាំ​ឲ្យ​យើង​មាន​ការ​ភ័យ​ខ្លាច និង​អាម៉ាស់។

ប៉ុន្តែ ព្រះ​គម្ពីរ​ប៊ីប​បាន​ផ្តល់​ឲ្យ​នូវ​ក្តី​សង្ឃឹម សេរីភាព​ពិត​ប្រាកដ រួច​ផុត​ពី​ចំណង​របស់​វា។ ទោះ​អ្នក​មានបទ​ពិសោធន៍​យ៉ាង​ណា​ជា​មួយ​រូប​អាស​អាភាស ឬ​មាន​អារម្មណ៍​ថា ជាប់​អន្ទាក់​វា​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ក៏​វា​នៅ​តែ​មិន​អាច​ធំ និង​មាន​អំណាច​លើស​ព្រះ ដែល​ស្រឡាញ់​យើង​នោះ​ឡើយ។​

ដើម្បីស្វែងយល់បន្ថែម សូមទាញយក ឬ download ហើយអាន ដោយឥតគិតថ្លៃ។

អ័ព្ទនៅពេលព្រឹក

ថ្ងៃ​មួយ ខ្ញុំ​បាន​ទៅ​មើល​ស្រះ​ទឹក​មួយ នៅ​ក្បែរ​ផ្ទះ​ខ្ញុំ នៅ​ពេល​ព្រឹក​ព្រលឹម។ ខ្ញុំ​ក៏​បាន​អង្គុយ​នៅ​លើ​ទូក​ដែល​គេ​បាន​ផ្កាប់​នៅ​លើ​គោក ដោយ​គិត និង​មើល​ខ្យល់​ដែល​បក់​មក​ពី​ទិស​ខាង​លិច​យ៉ាង​ស្រទន់ បណ្តេញ​អ័ព្ទមួយ​ស្រទាប់ ពី​លើ​ផ្ទៃ​ទឹក។ អ័ព្ទ​ក៏​បានគួច​ឡើង ដូច​ខ្យល់​គួច ដែល​ងើប​ឡើង ហើយ​ក៏​បាន​បាត់​ទៅ​វិញ។  មិន​យូរ​ប៉ុន្មាន ពន្លឺ​ថ្ងៃ ក៏​បាន​បញ្ចេញ​មក​តាម​ចន្លោះ​ពពក ហើយ​អ័ព្ទ​ក៏​បាន​រលាយ។

ទិដ្ឋ​ភាព​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​កម្សាន្ត​ចិត្ត ព្រោះ​វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ អំ​ពី​ខគម្ពីរ​ដែល​ខ្ញុំ​កំពុង​អាន​នៅ​ថ្ងៃ​នោះ ដែល​បាន​ចែង​ថា “អញ​បាន​លុប​អំពើ​រំលង​របស់​ឯង​ចេញ ដូច​ជា​ពពក​យ៉ាង​ក្រាស់ និង​អំពើ​បាប​ឯង​ដូច​ជា​ពពក​ផង”(អេសាយ ៤៤:២២)។ ខ្ញុំ​បាន​ទៅ​មើល​កន្លែង​នោះ ដោយ​សង្ឃឹម​ថា នឹង​អាច​បញ្ជៀស​ខ្លួន​ឯង ឲ្យ​រួច​ពី​គំនិត​ដែល​មាន​បាប ដែល​ខ្ញុំ​មាន​អស់​រយៈ​ពេលប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។ ខ្ញុំ​ក៏​បាន​សារ​ភាព​អំពើ​បាប​ទាំង​នោះ ហើយក៏​បាន​ឆ្ងល់​ថា តើ​ព្រះ​ទ្រង់​នឹង​អត់​ទោស​ឲ្យ​ខ្ញុំ​ទេ បើ​ខ្ញុំ​នៅតែ​បន្ត​ប្រព្រឹត្ត​អំពើ​បាប​ដដែល​ៗ។​

នៅ​ពេល​ព្រឹក​នោះ ខ្ញុំ​ក៏​បាន​ដឹង​ថា ព្រះ​អង្គ​នៅ​តែ​អត់​ទោស​ឲ្យ​ខ្ញុំ​ជា​និច្ច។ តាម​រយៈ​ហោរា​អេសាយ​ ព្រះ​ទ្រង់​បាន​បង្ហាញ​ព្រះគុណ ដល់​ជន​ជាតិ​អ៊ីស្រាអែល ពេល​ដែល​ពួក​គេ​កំពុង​តែ​មាន​បញ្ហា​ថ្វាយ​បង្គំ​រូប​ព្រះ​ដ៏​រាំរ៉ៃ។

ព្រះ​អង្គ​បាន​ប្រាប់​ពួក​គេ​ឲ្យ​ឈប់​ដេញ​តាម​ព្រះ​ក្លែង​ក្លាយ តែ​ទន្ទឹម​នឹង​នោះ ​ព្រះ​អង្គ​ក៏​បាន​អញ្ជើញ​ពួក​គេ ឲ្យ​វិល​ត្រលប់​មក​រកព្រះ​អង្គ​វិញ ដោយ​មាន​បន្ទូល​ថា “អញ​បាន​សូន​បង្កើត​ឯង ដូច្នេះ ឯង​ជា​អ្នក​បំរើ​របស់​អញ ឱ​ពួក​អ៊ីស្រាអែល​អើយ អញ​នឹង​មិន​ភ្លេច​ឯង​ឡើយ”(ខ.២១)។ ការ​អត់​ទោស​បាប​របស់​ព្រះ​អង្គ ជា​អ្វី​ដែល​ខ្ញុំ​មិន​នឹក​ស្មាន​ដល់ តែ​ខ្ញុំ​ក៏​បាន​ដឹង​ថា មាន​តែ​ព្រះ​គុណ​ព្រះ​អង្គ​ទេ ដែល​អាច​រំលាយ​អំពើ​បាប​យើង​ទាំង​ស្រុង ហើយ​ប្រោស​យើង​ឲ្យ​ជា។ ខ្ញុំ​សូម​អរ​ព្រះ​គុណ​ព្រះ​អង្គ សម្រាប់ព្រះគុណ​ព្រះ​អង្គ ដែល​គ្មាន​ទី​បញ្ចប់…

អ្នកបម្រើពិតប្រាកដ

កាលពី​ឆ្នាំ​២៧ មុន​គ្រីស្ទ​សករាជ លោក​អុកតេវៀន(Octavian) ដែល​ជា​អ្នក​ដឹក​នាំ​ចក្រ​ភព​រ៉ូម៉ាំង បាន​មក​ឈរ​នៅ​ចំពោះ​មុខព្រឹទ្ធ​សភា ដើម្បី​លះ​បង់​អំណាច​របស់​ខ្លួន។ គាត់​បាន​បញ្ចប់​សង្រ្គាម​ស៊ីវិល ហើយ​ក៏​បាន​ក្លាយ​ជា​អ្នក​ដឹក​នាំ នៃ​ចក្រ​ភព​ទាំង​មូល ហើយ​បាន​បំពេញ​តួនាទី ដូច​ព្រះ​ចៅ​អធិរាជ។ តែ​គាត់​ដឹង​ថា គេ​មាន​ការ​សង្ស័យ​ចំពោះ​អំណាច​ដែល​គាត់​មាន​ក្នុង​ដៃ។ ដូច​នេះ លោក​អុកតេរៀន​ក៏​បាន​ប្រកាស​លះ​បង់​អំណាច ​នៅ​ចំពោះ​មុខ​ព្រឹទ្ធ​សភា ដោយ​ស្បថ​ថា គាត់​គ្រាន់​តែ​ចង់​មាន​នាទី​ជាមន្រ្តី​ធម្មតា​ប៉ុណ្ណោះ។ តើ​ពួក​គេ​ឆ្លើយ​តប​ដូច​ម្តេច​ចំពោះ​ការ​សម្រេច​ចិត្ត​នេះ? ព្រឹទ្ធ​សភា​រ៉ូម៉ាំង​ក៏​បាន​ផ្តល់​កិត្តិ​យស​ឲ្យ​អ្នកដឹក​នាំ​រូប​នេះ ដោយ​បំពាក់​មកុដ​បម្រើ​រាស្រ្ត ឲ្យ​គាត់ ហើយ​ក៏​បាន​ហៅ​គាត់​ថា អ្នក​បម្រើ​នៃ​ប្រជាជន​រ៉ូ​ម៉ាំង។ គេ​ក៏​បាន​ដាក់​បរម​ងាឲ្យ​គាត់​ថា អូ​គូស្ត ដែល​មាន​ន័យ​ថា “មនុស្ស​ដ៏​អស្ចារ្យ”។

សាវ័ក​ប៉ុល​បាន​សរសេរ អំពី​ការ​ដែល​ព្រះ​យេស៊ូវ​បាន​លះ​បង់​ព្រះ​អង្គ​ទ្រង់ ហើយ​ទទួល​យក​ភាព​ជា​អ្នក​បម្រើ។ ស្តេច​អូគូស្តហាក់​ដូច​ជា​បាន​ធ្វើ​ដូចនេះ​ដែរ តើ​មែន​ទេ? ជា​ការ​ពិត​ណាស់ ស្តេច​អូគូស្ត​គ្រាន់​តែ​ធ្វើ​ការ​សម្តែង ​ដោយ​លះ​បង់​អំណាច​របស់ខ្លួន ​ដើម្បី​ប្រយោជន៍ផ្ទាល់​ខ្លួន​ទេ។ ព្រះ​យេស៊ូវ​បាន​បន្ទាប​ព្រះ​កាយ​ទ្រង់ ដោយ​ស្តាប់​បង្គាប់​ព្រះវរបិតា រហូត​ដល់​អស់​ព្រះ​ជន្ម នៅ​លើ​ឈើ​ឆ្កាង(ភីលីព ២:៨)។ ការ​ស្លាប់​នៅ​លើ​ឈើ​ឆ្កាង​របស់​ពួក​រ៉ូម៉ាំង ស្ថិត​ក្នុង​ចំណោម​ការ​បន្ទាប​បន្ថោក និង​ភាព​អាម៉ាស់​បំផុត។​

សព្វ​ថ្ងៃ​នេះ មូល​ហេតុ​ចម្បង​ដែល​មនុស្ស​បាន​លើក​ដំកើង “អ្នក​ដឹក​នាំ​ដែល​បម្រើ​រាស្រ្ត” ថា​ជា​មនុស្ស​មាន​គុណ​ធម៌ គឺ​ដោយ​សារ​ព្រះយេស៊ូវ​បាន​ធ្វើ​ជា​គំរូ។​ កាល​ពី​ដើម ជន​ជាតិ​ក្រិក និង​រ៉ូម៉ាំង មិន​បាន​ចាត់​ទុក​ការ​បន្ទាប​ខ្លួន ជា​គុណ​ធម៌​នោះ​ទេ។ ដោយសារ​ព្រះ​យេស៊ូវ​បាន​សុគត នៅ​លើ​ឈើ​ឆ្កាង ដើម្បី​យើង​រាល់​គ្នា នោះ​ព្រះ​អង្គ​ជា​អ្នក​បម្រើដ៏​ពិត។ ព្រះ​អង្គ​ជា​ព្រះ​អង្គសង្រ្គោះ​ដ៏​ពិត។…

ការប្រឹក្សាដ៏ត្រឹមត្រូវ

មាន​ពេល​មួយ ទឹក​ប្រាក់​ចំនួន ១២​ម៉ឺន​ដុល្លា ត្រូវ​បាន​គេ​ច្រឡំ​ដាក់​ចូល​ក្នុង​កុង​ធនាគា​របស់​ប្តី​ប្រពន្ធ​មួយ​គូរ។ អ្នក​ទាំង​ពីរ​ក៏បាន​ដើរ​ទិញ​របស់​ថ្លៃ យ៉ាង​វក់​វី។ ពួកគេ​ក៏​បាន​ទិញ​ឡាន​ប្រភេទ SUV មួយ​គ្រឿង ឡាន​សម្រាប់​បោះ​ជុំរំ​មួយ​គ្រឿង និង​ម៉ូតូ​កង់​បួន​២​គ្រឿង ព្រម​ទំាង​យក​លុយ​នោះ​ទៅ​បង់​ថ្លៃ​ចំណាយ​ផ្សេង​ៗ​ប្រចាំ​ខែ​ទៀត​។ ពេល​ដែល​ធានាគា​បាន​រក​ឃើញ​ថា ទឹកប្រាក់​នោះ​ត្រូវ​បាន​គេ​ដាក់​ក្នុង​កុង​ខុស ធានាគា​ក៏​បាន​ប្រាប់​ប្តី​ប្រពន្ធ​នេះ ឲ្យ​យក​លុយ​ប្រគល់​ឲ្យ​ធានា​គា​វិញ។ តែ​គួរ​ឲ្យ​ស្តាយ​ណាស់ ​ប្តី​ប្រពន្ធ​មួយ​គូរ​នេះ​បាន​ចាយ​លុយ​នោះ​អស់​ហើយ។ ក្រោយ​មក គេក៏​បាន​ចោទ​ប្រកាន់​អ្នក​ទាំង​ពីរ​ពី​បទ​ចោរ​កម្ម។ ពេល​ដែល​អ្នក​ទាំង​ពីរ​ធ្វើ​ដំណើរ​មក​ដល់​តុលាការ​ក្នុង​តំបន់ បុរស​ជា​ប្តី​ក៏​បាន​ប្រាប់​អ្នក​យក​ពត៌​មាន​ថា គាត់​បាន​ប្រព្រឹត្ត​ខុស ដោយ​សារ​គាត់​បាន​ទទួលការ​ប្រឹក្សា​យោបល​ផ្នែក​ច្បាប់​ដ៏​អាក្រក់។ អ្នក​ទាំង​ពីរ​ក៏​បាន​ដឹង​ថា ការ​ធ្វើ​តាម​ការ​ប្រឹក្សា​ដ៏​អាក្រក់(ហើយ​យក​លុយ​របស់​អ្នក​ដទៃ​ទៅ​ចាយ) អាច​នាំ​ឲ្យ​មាន​បញ្ហាដ៏​រញ៉េរញ៉ៃ ក្នុង​ជីវិត​របស់​ពួក​គេ។

ផ្ទុយ​ទៅ​វិញ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​បាន​ផ្តល់​ឲ្យ​នូវ​យោបល់​ប្រកប​ដោយ​ប្រាជ្ញា ដែល​អាច​ជួយ​យើង ឲ្យ​ជៀស​វាង​ការ​បំផ្លាញ​ជីវិត​ខ្លួន​ឯង។ គាត់​ថា អ្នក​ដែល​មាន​ពរ​ពិត គឺ​ជា​អ្នក​ដែល​បដិសេធ​មិន​ព្រម​ធ្វើ​តាម​យោបល់​របស់​អ្នក ដែល​មិន​ជឿ​ព្រះ​(ទំនុកដំកើង ១:១)។ ពួក​គេ​ដឹង​ថា ការ​ប្រឹក្សា​យោបល់​ដែល​មិន​ប្រកប​ដោយ​ប្រាជ្ញា គ្មាន​ការ​កោត​ខ្លាច​ព្រះ អាច​នាំ​ទៅ​រកគ្រោះ​ថ្នាក់​ដែល​មើល​មិន​ឃើញ និង​ការ​ខាត​បង់​ខ្ពស់។ ហើយ​ពួក​គេ​ក៏​អនុវត្ត​តាម​ព្រះ​បន្ទូល​ព្រះ​អង្គ ដោយ​ចិត្ត​ដែល​អរ​សប្បាយ និង​ជញ្ជឹង​គិត​អំពី​សេចក្តី​ពិត​នៃ​ព្រះ​បន្ទូល​ដែល​មិន​ចេះ​រង្គោះ​រង្គើរ(ខ.២)។ ពួក​គេ​រក​ឃើញ​ថា ការ​ចុះ​ចូល​នឹង​ការ​ដឹក​នាំ​របស់​ព្រះ អាច​នាំ​ទៅ​រក​ស្ថេរ​ភាព និង​ផល​ផ្លែ​ក្នុង​ជីវិត​(ខ.៣)។​

ពេល​ណា​យើង​ធ្វើ​ការ​សម្រេច​ចិត្ត ទោះ​តូច ​ឬ​ធំ​ក្តី​ ក្នុង​រឿង​ការ​ងារ ប្រាក់​កាស ទំនាក់​ទំនង ។ល។ នោះ​យើង​ចាំ​បាច់​ត្រូវ​ស្វែងរក​ប្រាជ្ញា​របស់​ព្រះ ដែល​មាន​ក្នុង​ព្រះ​គម្ពីរ​ប៊ីប និង​ស្វែង​រក​ការ​ប្រឹក្សា​ដែល​មាន​ការ​កោត​ខ្លាច​ព្រះ និង​ការ​ដឹក​នាំ​ពី​ព្រះ​វិញ្ញាណបរិសុទ្ធ។…

បម្រើក្នុងក្រុមតែមួយ

បន្ទាប់​ពី​លោក​ខាសិន វេន(Carson Wentz) ដែល​ជា​ខ្សែ​ប្រយុទ្ធ នៃ​ក្រុម​ភីឡាដេលភា អ៊ីហ្គល បាន​វិល​ត្រឡប់​មក​ទីលានប្រកួត បន្ទាប់​ពី​ជួប​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ លោក​នីក ហ្វូល(Nick Foles) ដែល​បាន​ជំនួស​គាត់​អស់​មួយ​រយៈ ក៏​បាន​វិល​ត្រឡប់ទៅ​កន្លែង​អង្គុយ​វិញ ដោយ​ចិត្ត​រីក​រាយ។ ទោះ​អ្នក​ទំាង​ពីរ​មាន​ការ​ប្រកួត​ប្រជែង​គ្នា ដើម្បី​មុខ​តំណែង​តែ​មួយ​មែន​ អ្នក​ទាំង​ពីរបាន​សម្រេច​ចិត្ត​គាំ​ទ្រ​គ្នា​ទៅ​វិញទៅ​មក ហើយ​នៅ​តែ​មាន​ទំនុក​ចិត្ត ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន។ អ្នក​យក​ពត៌​មាន​ម្នាក់បាន​សង្កេត​ឃើញ​ថា បុរស​ទាំង​ពីរ​មាន “ទំនាក់​ទំនង​ដ៏​ពិសេស​មួយ ដែល​បាន​ចាក់​ឫស​ចូល​ក្នុង​ជំនឿ​លើ​ព្រះ​គ្រីស្ទ” ដែលបាន​បង្ហាញ​ចេញ​មក តាម​រយៈ​ការ​អធិស្ឋាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ឥត​ឈប់។​ ពេល​ដែល​អ្នក​ដទៃ​បាន​ឃើញ​ដូច​នេះ ពួក​គេ​ក៏បាន​ថ្វាយ​ព្រះ​កិត្ត​នាម​ដល់​ព្រះ ដោយ​នឹក​ចាំ​ថា ពួក​គេ​នៅ​ក្នុង​ក្រុម​តែ​មួយ គឺ​មិន​គ្រាន់​តែ​ជា​ខ្សែ​ប្រយុទ្ធ តែ​ក៏​ជា​អ្នក​ជឿ​ព្រះយេស៊ូវ ដែល​កំពុង​តែ​ធ្វើ​ជា​តំណាងឲ្យ​ព្រះ​អង្គ។​

សាវ័ក​ប៉ុល​បាន​រំឭក​អ្នក​ជឿ​ទាំង​ឡាយ ឲ្យ​រស់​នៅ​ ជា “កូន​នៃ​ពន្លឺ” ដែល​កំពុង​រង់​ចាំ​ការ​យាង​មក​វិញ​របស់​ព្រះ​យេស៊ូវ​(១ថែស្សាឡូនិច ៥:៥-៦)។ ដោយ​សារ​យើង​មាន​ក្តី​សង្ឃឹម​ជាប់​នៅ​ក្នុង​សេចក្តី​សង្រ្គោះ ដែល​ព្រះ​គ្រីស្ទ​បាន​ប្រទាន នោះ​យើង​អាចជម្នះ​ការ​ល្បួង ដែល​នាំ​ឲ្យ​យើង​ប្រកួត ដោយ​ចិត្ត​ច្រណែន​ ខ្វះ​ទំនុក​ចិត្ត មាន​ការ​ភ័យ​ខ្លាច ឬ​ការ​ឈ្នានីស​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ យើង​អាច “លើក​ទឹក​ចិត្ត និង​ស្អាង​គ្នា​ទៅ​វិញ​ទៅ​មក”(ខ.១១)។ យើង​អាច​គោរព​អ្នក​ដឹក​នាំ​ខាង​វិញ្ញាណ ដែល​ថ្វាយ​ព្រះ​កិត្ត​នាម​ដល់​ព្រះ ហើយ “រស់​នៅ ក្នុង​សន្តិ​ភាព” ខណៈ​ពេល​ដែល​យើង​បម្រើ​ព្រះ​ជា​មួយ​គ្នា ដើម្បី​សម្រេច​គោល​ដៅ​រួម ដោយ​ផ្សាយ​ដំណឹង​ល្អ និង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​រស់​នៅ​ថ្វាយ​ព្រះ​យេស៊ូវ​(ខ.១២-១៥)។…

ទោសត្រូវបានដកចេញ

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ឌីភីកា(Deepika) បាន​សែង​បន្ទុក​ដ៏​ធ្ងន់​នៃ​ការ​ប្រកាន់​ទោស​ខ្លួន​ឯង ដោយ​សារ​ទង្វើរ​ដែល​នាង​បាន​ធ្វើ​មក​លើ​ប្អូន​ស្រី​របស់​នាង កាល​ពួក​គេ​នៅ​ក្មេង​។ ទោះ​នាង​បាន​សុំ​ទោស​ប្អូន​ស្រី​នាង ហើយ​ប្អូន​ស្រី​នាងបាន​អត់​ទោស​ឲ្យ​នាង​ហើយ​ក៏​ដោយ ក៏​នាង​នៅ​តែ​មាន​អារម្មណ៍ ប្រកាន់​ទោស​ខ្លួន​ឯង។

បទ​គម្ពីរ​អេសាយ ៦:១-៥ បាន​ចែង​អំពី​របៀប​ដែល​លោក​អេសាយ បាន​ទទួល​ការ​បើក​សម្តែង​របស់​ព្រះ ហើយ​ក៏​បាន​ដឹង​អំពី​សណ្ឋាន​នៃ​អំពើ​បាប​របស់​គាត់។ ប៉ុន្តែ ពេល​ដែល​រងើក​ភ្លើង​នៅ​លើ​អាសនា បាន​ប៉ះ​បបូរ​មាត់​គាត់ ហើយ​គាត់​ក៏​បាន​ឮ​ពាក្យកម្សាន្ត​ចិត្ត​ថា “សេចក្តី​ទុច្ចរិត​របស់​អ្នក នោះ​បាន​ដក​ចេញ ហើយ​អំពើ​បាប​របស់​អ្នក​បាន​អត់​ទោស​ឲ្យ​ផង”(ខ.៧)។ ជា​ញឹកញាប់​រងើក​នៅ​លើ​អាសនា ក្នុង​ព្រះ​វិហារ​ប្រឡាក់​ទៅ​ដោយ​ឈាម​កូន​ចៀម​ដែល​គេ​ថ្វាយ​ជា​យញ្ញ​បូជា ដែល​ជា​ការ​បើក​បង្ហាញ​ទុក​ជា​មុន​អំពី​ការលះ​បង់​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូវ។ ពេល​ដែល​កូន​ចៀម​នៃ​ព្រះ​សុគត​នៅ​លើ​ឈើ​ឆ្កាង​ អំពើ​បាប និងកំហុស​របស់​យើង ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​ព្រះ​អង្គ​(១ពេត្រុស ២:២៤)។

យើង​មាន​ទោស ពេល​ណា​យើង​បាន​ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ​អំពើ​បាប  ដែល​យើង​សម​នឹង​ទទួល​ការ​កាត់​ទោស។ ការ​នេះ​ក៏​នាំ​ឲ្យយើង​មាន​អារម្មណ៍​ប្រកាន់​ទោស​ខ្លួន​ឯង​ផង​ដែរ។ សូម្បី​តែ​គ្រីស្ទ​បរិស័ទ​ដែល​មាន​ជំនឿ​ខ្លាំង​បំផុត ក៏​មាន​អារម្មណ៍​ដូច​នេះផង​ដែរ ពេល​ដែល​ពួក​គេ​ធ្វើ​អ្វី​មួយ​ខុស។ កំហុស​អាច​មាន​ប្រយោជន៍ ពេល​ណា​វា​ធ្វើ​ឲ្យ​យើង​ដឹង​ថា ខ្លួន​យើង​ខុស ហើយ​នាំយើង​ទៅ​រក​ការ​ប្រែ​ចិត្ត។ តែ​ការ​បន្ត​រស់​នៅ​ក្នុង​ទោស​កំហុស បន្ទាប់​ពី​យើង​បាន​ទទួល​ការ​អត់​ទោស  អាច​ធ្វើ​ឲ្យ​យើង​បាត់​បង់​សេរីភាព។ សេចក្តី​ពិត​ដ៏​មាន​ន័យ នៃ​ដំណឹង​ល្អ បាន​បញ្ជាក់​ថា​ ព្រះ​គ្រីស្ទ​បាន​ដក​ទោស​កំហុស​យើង​ចេញ​ហើយ ដូច​នេះ យើង​អាច​មាន​សេរីភាព​រួច​ផុត​ពី​បន្ទុក​នៃ​ទោស​កំហុស។ ចូរ​យើង​អរសប្បាយ ដោយ​ដឹង​ថា ដោយ​សារ​ព្រះ​យេស៊ូវ នោះ​យើងមិន​ចាំ​បាច់​ត្រូវ​បន្ត​មាន​អារម្មណ៍​ប្រកាន់​ទោស​ខ្លួន​ឯង ឬ​បន្ត​រស់​នៅ​ក្នុង​ភាព​អាម៉ាស់​នោះ​ទេ។ ព្រះ​អង្គ​បាន​អត់​ទោស​បាប​ឲ្យ​យើង​រួច​ហើយ។— Asiri Fernando

ការរំពឹងចង់បានលើសពីនេះទៀត

អ៊ំស្រី​បេតធី(Betty) ជា​មនុស្ស​ដែល​មាន​ក្តី​ស្រឡាញ់​ច្រើន។​ កាល​ខ្ញុំ​នៅ​ក្មេង ពេល​ណា​គាត់​មក​លេង​ម្តង​ៗ ខ្ញុំ​មាន​អារម្មណ៍​ថា ​ពេល​នោះ​ដូច​ថ្ងៃ​បុណ្យ​ណូអែល​អញ្ចឹង។ គាត់​បាន​យក​របស់​ក្មេង​លេង Star Wars មក​ឲ្យ​ខ្ញុំ ហើយ​ពេល​គាត់​ចេញ​ទៅ​វិញ គាត់​ដក​លុយ​ឲ្យ​ខ្ញុំ​នៅ​មាត់​ទ្វារ។ ពេល​ណា​ខ្ញុំ​ស្នាក់​នៅ​ជា​មួយ​គាត់ គាត់​បាន​ដាក់​ការ៉េម​ពេញ​ទូទឹក​កក ហើយ​មិន​ដែលចម្អិន​អាហារ​ដាក់​បន្លែ​នោះ​ទេ ព្រោះ​ខ្ញុំ​មិន​ចូល​ចិត្ត​បន្លែ។ គាត់​មិន​មាន​បទ​បញ្ជា​ច្រើន​ទេ ហើយ​គាត់​អនុញ្ញាត​ឲ្យ​ខ្ញុំ​ក្រោក​ពីគេង​យឺត។ អ៊ំស្រី​របស់​ខ្ញុំ​អស្ចារ្យ​ណាស់ ដោយ​គាត់​បាន​ឆ្លុះ​បញ្ចំាង​ឲ្យ​ខ្ញុំ​នឹក​ចំា អំពី​សេចក្តី​សប្បុរស​របស់​ព្រះ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ដើម្បី​ឲ្យ​ខ្ញុំ​ចម្រើន​វ័យ​ធំ​ឡើង​បាន​ល្អ ខ្ញុំ​ត្រូវ​ការ​លើស​ពី​អ្វី​ដែល​អ៊ំ​ស្រី​បេតធី​រំពឹង​ចង់​បាន​ពី​ខ្ញុំ។ ខ្ញុំ​ក៏ត្រូវ​ការ​ឲ្យ​ឪពុក​ម្តាយ​ខ្ញុំ​មាន​ការ​រំពឹង​ចង់​បាន​មក​លើ​ខ្ញុំ និង​អាកប្ប​កិរិយា​របស់​ខ្ញុំ និង​មាន​សេចក្តី​ស្រឡាញ់​ចំពោះ​ខ្ញុំ។ ព្រះទ្រង់សព្វ​ព្រះ​ទ័យ​ឲ្យ​ខ្ញុំ​មាន​ចំណុច​ល្អ​ៗ លើស​ពី​អ្វី​ដែល​អ៊ំ​ស្រី​បេតធី​ចង់​ឲ្យ​ខ្ញុំ​មាន។ ព្រះ​អង្គ​បាន​ចាក់​បង្ហូរ​សេចក្តី​ស្រឡាញ់​មក​លើ​យើង គឺ​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិត​ស្ថេរ ដែល​មិន​ចេះ​ងាក​រេ សូម្បី​តែ​នៅ​ពេល​ដែល​យើង​ប្រឆាំង ឬ​រត់​ចេញ​ពី​ព្រះ​អង្គក៏​ដោយ ប៉ុន្តែ ព្រះ​អង្គ​នៅ​តែ​មាន​ការ​រំពឹង​ចង់​បាន មក​លើ​យើង។ ពេល​ដែល​ព្រះ​អង្គ​បង្រៀន​ពួក​អ៊ីស្រាអែល អំពី​របៀប​រស់​នៅ​ឲ្យ​បាន​ល្អ ព្រះ​អង្គ​ក៏​បាន​ប្រទាន​ក្រឹត្យ​វិន័យ​១០​ប្រការ គឺ​មិន​មែន​ការ​ស្នើសុំ​ទំាង​១០​ប្រការ​នោះ​ទេ​(និក្ខមនំ ២០:១-១៧)។ ព្រះ​អង្គ​បាន​បង្ហាញ​ការ​រំពឹង​ចង់​បាន​មក​លើ​យើង​យ៉ាង​ច្បាស់​ថា “យើង​ត្រូវ​ស្រឡាញ់​ព្រះ​អង្គ ហើយ​កាន់​តាម​ព្រះ​រាជ​បញ្ជា​របស់​ព្រះអង្គ”(១យ៉ូហាន ៥:២)។

យើង​អរ​ព្រះ​គុណ​ព្រះ​អង្គ ដ្បិត “បញ្ញត្ត​ទ្រង់ នោះ​មិន​មែន​ជា​បន្ទុក​ដ៏​ធ្ងន់​ទេ”(ខ.៣)។ ដោយ​អំណាច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ យើង​អាច​រស់​នៅ​តាម​ព្រះ​រាជ​បញ្ជា​ព្រះ​អង្គ ខណៈ​ពេល​ដែល​យើង​ពិសោធន៍​នឹង​សេចក្តី​ស្រឡាញ់ និង​ក្តី​អំណរ​មក​ពី​ព្រះ។ សេចក្តី​ស្រឡាញ់​ដែល​ព្រះ​អង្គ​មាន​ចំពោះ​យើង គឺ​មិន​ចេះ​ចប់​ឡើយ។ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ផ្តល់​ឲ្យ​យើង​នូវ​សំណួរ​មួយ ដើម្បីជួយ​ឲ្យ​យើង​ដឹង​ថា យើង​ស្រឡាញ់​ព្រះ​ឬ​អត់។…

ព្រះអង្គបានប្រទានលើសតម្រូវការ

ស្រ្តី​ម្នាក់​យល់​ឃើញ​ថា គាត់​បាន​ចំណាយ​ច្រើន​ពេក សម្រាប់​ការ​ទិញ​អំណោយ​សម្រាប់​ក្រុម​គ្រួសារ​គាត់ ដូច​នេះ នៅ​ឆ្នាំ​មួយ​នោះ គាត់​ក៏​បាន​សម្រេច​ចិត្ត​ធ្វើ​ខុស​ពី​នេះ។ រយៈ​ពេល​២​បី​ខែ មុន​ពេល​ថ្ងៃ​បុណ្យ​ណូអែល​មក​ដល់ គាត់​ក៏​បាន​ទៅ​កន្លែង​ដែល​គេ​ដាក់​តាំង​លក់​ឥវ៉ាន់​មុខ​ផ្ទះ ដើម្បី​ទិញ​របស់​របស់​ថោក​ៗ ដែល​គេ​បាន​ប្រើ​ហើយ​។ គាត់​ក៏​បាន​ទិញ​បាន​អំណោយ​ច្រើនលើស​ធម្មតា ដោយ​ចំណាយ​តិច​ជាង​មុន។ នៅ​ថ្ងៃ​បុណ្យ​ណូអែល កូន​ៗ​របស់​គាត់​មាន​ចិត្ត​រំភើប​រីក​រាយ នៅ​ក្នុង​ការ​បើក​ប្រអប់​អំណោយ​មួយ​ហើយ​មួយ​ទៀត។ នៅ​ថ្ងៃ​បន្ទាប់ ពួក​គេ​នៅ​មាន​អំណោយ​ដែល​ត្រូវ​បើក​ទៀត។ ស្រ្តី​ជា​ម្តាយ​មាន​អារម្មណ៍​ថា ខ្លួន​បាន​ធ្វើ​ខុស​នឹង​កូន ដូច​មិន​បាន​ទិញ​អំណោយ​ថ្មី​ៗ ឲ្យ​ពួក​គេ ដូច​នេះ គាត់​ក៏​មាន​អំណោយ​បន្ថែម​ទៀតសម្រាប់​ពួក​គេ នៅ​ព្រឹក​បន្ទាប់។ ក្មេង​ៗ​ក៏​បាន​ចាប់​ផ្តើម​បើក​អំណោយ​ទាំង​នោះ តែ​ភ្លាម​ៗ​នោះ ពួក​គេ​ក៏​បាន​រអ៊ូ​ថា “កូន​បាន​បើក​អំណោយ​ឡើង​ហត់​ហើយ! ម៉ាក់​ផ្តល់​អំណោយ​ឲ្យ​កូន​ៗ​ច្រើន​ណាស់!” តាម​ធម្មតា ក្មេង​ៗ​មិន​មាន​ការ​ឆ្លើយ​តប​ដូច​នេះ នៅ​ថ្ងៃ​បុណ្យ​ណូអែល​ឡើយ។

ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​យើង​នូវ​អ្វី​ៗ​ជា​ច្រើន ប៉ុន្តែ យើង​ហាក់​ដូច​ជា​ស្វែង​រក​អ្វី​ៗ​ជា​បន្ថែម​ទៀត​ ដូច​ជា : ផ្ទះ​ធំ​ជាង​មុន ឡាន​ល្អជាង​មុន ប្រាក់​កាន់​តែ​ច្រើន​ក្នុង​ធនាគា ។ល។ ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​លោក​ធីម៉ូថេ ឲ្យ​រំឭក​សមាជិក​ពួក​ជំនុំ​របស់​គាត់​ថា “ដ្បិត​យើង​រាល់​គ្នា​មិន​បាន​យក​អ្វី ចូល​មក​ក្នុង​លោកីយ៍​នេះ​ទេ ហើយ​ច្បាស់​ជា​យើង​ពុំ​អាច​នឹង​យក​អ្វី​ចេញ​ទៅ​វិញ​បាន​ដែរ តែ​បើ​មាន​អាហារ​ទទួល​ទាន និង​សំលៀកបំពាក់ នោះ​ក៏​ល្មម​ឲ្យ​យើង​បាន​ស្កប់​ចិត្ត​ហើយ”(១ធីម៉ូថេ ៦:៧-៨)។

ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​យើង​នូវ​ខ្យល់​ដង្ហើម និង​ជីវិត និង​បំពេញ​តម្រូវ​ការ​ផ្សេង​ៗ​របស់​យើង។ តើ​ចិត្ត​យើង​នឹង​ស្រស់​ថ្លា​យ៉ាង​ណា ពេល​ដែល​យើង​បាន​អរ​សប្បាយ និង​ស្កប់​ចិត្ត នឹង​អំណោយ​របស់​ព្រះ​អង្គ ហើយ​ទូល​ព្រះ​អង្គ​ថា…